×

រកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន​២០នាក់ ដែល​ប៉ះពាល់​នឹង​អ្នកជំងឺ Delta ជា​កម្មករ​ក្រុមហ៊ុន​សំណង់ SCE

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា កាលពីថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ មានទីតាំងស្ថិតនៅផ្លូវលំ ភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបន្តថា អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ ដែលជាកម្មករក្រុមហ៊ុនសំណង់ SCE បានស្នាក់នៅទីតាំងខាងលើពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០២១។ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ ក្នុងចំណោមកម្មករ ៥៨នាក់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បន្ថែមថា ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង