×

តុបតែង​ខ្លួន​ជាខ្មោច លោតចូល​ទៅក្នុង​មជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​ការពារ​កូវីដ១៩ នៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ បុរសម្នាក់ ត្រូវបានគេថតពេលទៅដល់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ ដោយតុបតែងខ្លួនជាខ្មោចគួរឱ្យខ្លាច។

ជនមិនស្គាល់មុខ បានរុំដោយក្រណាត់ស ដើម្បីតែងខ្លួនជាខ្មោច រួចបានលោតចូលទៅក្នុងមណ្ឌលចាក់វ៉ាក់សាំង ដើម្បីជាពញាក់អារម្មណ៍។ វីដេអូពីរ ត្រូវបានចែកចាយតាមអ៊ីនធឺណិត ដែលវីដេអូ១ ត្រូវបានគេមើលជិតមួយលានដង ខណៈវីដេអូមួយទៀត មានអ្នកមើលជាង ៣០ ម៉ឺនដង។

នេះជាការដាស់តឿនមួយដល់ប្រជាពលរដ្ឋម៉ាឡេស៊ី ដើម្បីចូលរួមការពារជំងឺកូវីដ១៩។ គិតមកទល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសនេះ បានកត់ត្រាអ្នកឆ្លងកូវីដ១៩សរុបចំនួន ១.៨៤៤.៨៣៥ ករណី ក្នុងនោះ អ្នកជំងឺកូវីដ១៩ជាសះស្បើយ ១.៥៧០.៨២៧ នាក់ និងស្លាប់ ១៨.២១៩ នាក់។

គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅម៉ាឡេស៊ី បានចាក់ជូនប្រជាពលរដ្ឋជាង ២០លាននាក់ ក្នុងនោះ អ្នកចាក់ពេញលេញចំនួនជិត ១៦លាននាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង