×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

លោក ប្រាក់ ផាកន កាន់​តែទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​ទស្សនិកជន ដោយ​ជាប់​ឈ្មោះ​ជាតួអង្គ​ចិត្តអាក្រក់​ក្នុង រឿង “នគរមាស”

ភ្នំពេញ៖ ប្រិយមិត្តនៅចាំទេ បុរសសង្ហា លោក ប្រាក់ ផាកន ដែលធ្លាប់តែសម្តែងជាតួសុភាពបុរស ពេលនេះ ក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” លោកកំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើនសម្រាប់ការសម្តែង ធ្វើជាតួអង្គដែលមានចរិតកាចសាហាវ ចិត្តអាក្រក់ ដើរធ្វើបាបអ្នកដទៃ។

លោក ប្រាក់ ផាកន ជាតួអង្គ គ្រូពេទ្យ “លោក សក្កដា” ក្នុងរឿង “នគរមាស” ដែលកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN និងជារឿងភាគបុរាណខ្មែរដែលទទួលបានការគាំទ្រ និងអ្នកទស្សនាជាច្រើនផងដែរ។ នៅខាងក្រៅ លោក ប្រាក់ ផាកន ជាសុភាពបុរសទេ។

តើរឿង “នគរមាស” នឹងមានឈុតឆាកអ្វីមកបង្ហាញទស្សនិកជន នៅយប់នេះ? សូមទស្សនិកជនរង់ចាំទស្សនារឿង “នគរមាស” ដែលចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង page CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង