×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

សូមប្រុងប្រយ័ត្ន! ភ្លៀងលាយ​ខ្យល់​ក្នុង​ក្រុងសៀមរាប បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​រថយន្ត

ខេត្តសៀមរាប៖ ដើមចន្ទគិរី ឬដើមអំពិលទឹកបារាំងមួយដើម បានរលំសង្កត់រថយន្តមួយគ្រឿង ដែលម្ចាស់បានចតចោល ខណៈមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់។

ហេតុការណ៍នេះ បានកើតនៅវេលាម៉ោងប្រមាណ ១០និង២០នាទីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុច ជិតហាងកាហ្វេប្រោន ខាងកើតជាប់មាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

រថយន្តដែលដើមឈើរលំសង្កត់នេះ ម៉ាកឆេវរ៉ាលេត ពណ៌ស ស្លាកលេខ 2AQ 3258 បានរងការខូចខាតធ្ងន់ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ -១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ មានផ្ទៃមេឃអួអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្គួរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១៕

  

អត្ថបទ៖ ជា ស្រស់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង