×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

Stephen Chow ដល់ថ្នាក់​ឱ្យមេធាវី​ផ្ញើសំបុត្រ​ព្រមាន​បវរកញ្ញា​ហុងកុង Ukei Cheung ឱ្យលុបចោល​រូប​ដែលបង្កឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម

ហុងកុង៖ កាលពីខែមុន ពាក្យចចាមអារ៉ាមរវាង Stephen Chow និងបវរកញ្ញាហុងកុងវ័យ ១៧ឆ្នាំ Ukei Cheung បានផ្ទុះឡើងស្ទើរមិនគួរឱ្យជឿរហូតគ្រប់បណ្តាញសង្គមព័ត៌មានចុះផ្សាយព្រោងព្រាត។

ពាក្យចចាមអារ៉ាមទាំងនេះត្រូវបានជំនួយការស្តេចកំប្លែង Stephen ចេញមកបដិសេធច្បាស់ៗថា រវាង Stephen និង Ukei មិនមានទំនាក់ទំនងស្នេហាអ្វីឡើយ ហើយអ្នកទាំងពីរ ក៏មិនបានស្គាល់គ្នាជិតដិតអ្វីដែរ ហើយកាលទៅកម្សាន្តនៅសមុទ្រគឺមានគ្នាមួយចំនួនទៀតបានចូលរួម មិនមែនទៅតែពីរនាក់ឡើយ។

ទោះជាយ៉ាងណា ក៏បកស្រាយទាំងប៉ុន្មាននេះ ហាក់មិនបានធ្វើឱ្យព័ត៌មានស្ងប់ឡើយ ដោយមិនបង្អង់យូរតទៅទៀត Stephen បានឱ្យមេធាវីផ្ញើសំបុត្រទៅ Ukei ឱ្យលុបរូបដែលធ្វើឱ្យមហាជនយល់ច្រលំពីទំនាក់ទំនងអ្នកទាំងពីរចោលឱ្យអស់ ដែលនេះជាការព្រមានលើកទី១ ក្នុងករណីដែលនាងមិនលុបចោលទេ Stephen នឹងប្តឹងទាមទារសំណងគ្រប់កាក់គ្រប់សេនតាមផ្លូវច្បាប់ជាមិនខានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង