×

អាល់កុលក្លែងក្លាយ ឬសារធាតុ​មេតាណុល​ប្រមាណ​ជាង៦តោនទៀត ត្រូវ​បាន​មន្រ្តី​ជំនាញ​សាខាក.ប.ប.ខេត្តតាកែវ រកឃើញ​និង​ដកហូត នៅ​ស្រុកគីរីវង្ស

ខេត្តតាកែវ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងចម្រុះ បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។

បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញសារធាតុមេតាណុល ចំនួន២៣០ប៊ីដុង ស្មើនឹង ៦.៩០០លីត្រ ដែលត្រូវបានស្តុកទុកដោយគ្មានលិខិតស្នាមអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ចំពោះវត្ថុតាងទាំងអស់ ត្រូវបានដកហូតមករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត។

មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ក៏បានចាប់ឃាត់ទុកសារធាតុមេតាណុលចំនួន៧១៤ ប៊ីដុង ស្មើនឹង ២១.៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ខណៈដែលកំពុងត្រូវបានដឹកជញ្ជូនពីព្រំដែន ក្នុងបំណងយកមកចែកចាយនៅលើទីផ្សារប្រទេសកម្ពុជា៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង