×

ទាល់តែ​ទស្សនា ម៉ានីកា ច្រៀង Cover បទចម្រៀងកាល ៤ឆ្នាំមុន​ទើប​ដឹងថា កុមារី​រូបនេះ​មាន​ទេពកោសល្យ​សិល្បៈ​ប៉ុណ្ណា

ភ្នំពេញ៖ ក្មេងស្រីតូច ម៉ានីកា ដែលគ្រប់គ្នាបានទស្សនាការសម្តែងរបស់នាងជាច្រើនភាពយន្តល្បីៗមួយចំនួនហើយ ដែលពេលនេះនាងក៏ជាតួអង្គក្មេងស្រីមួយរូបក្នុងរឿងភាគបុរាណខ្មែរ “តម្លង់៧សន្តាន” ចាក់ផ្សាយនៅ CTN កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាទស្សនិកជនលាន់មាត់សរសើរពីសមត្ថភាពសម្តែងរបស់នាងថា មានភាពរស់រវើក ថែមទាំងដាក់អារម្មណ៍បានល្អទៀតផង។ ម៉ានីកា ធ្លាប់បានឱ្យដឹងថា នាងចូលចិត្តសម្តែងជាតួអង្គស្លូត ជាងតួអង្គកាច។

យ៉ាងណាមិញ ក្មេងស្រីរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនបានយ៉ាងច្រើនត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ កុមារី ម៉ានីកា មិនមែនទើបតែទទួលបានប្រជាប្រិយភាពក្នុងអំលុងពេលថ្មីៗនេះឡើយ ពោលនាងក៏ជាតារាបណ្តាញសង្គមដ៏ក្មេងខ្ចីមួយរូបផងដែរ ដែលធ្លាប់ត្រូវបានអ្នកគាំទ្រភាគច្រើនស្គាល់ពេលដែលនាងច្រៀង Cover បទចម្រៀង និងចែកចាយនៅលើបណ្តាញសង្គមកន្លងមក។ ចង់ដឹងថា ម៉ានីកា មានដុងសិល្បៈដល់កម្រិតណា តោះទៅទស្សនាវីដេអូកាល ៤ឆ្នាំមុនទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង