×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស្ត្រីម្នាក់​ចែករំលែក​រូបថត​អនុស្សាវរីយ៍​ពេលពពោះ​កូនភ្លោះ ៥នាក់​កំពុង​ទទួលបាន​ការ​ចាប់អារម្មណ៍

បរទេស៖ ស្ត្រីជនជាតិឡាវម្នាក់ដែលមានគណនីបណ្តាញសង្គមឈ្មោះ Khantaly Sehalard កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយគាត់បានចែករំលែករូបថតអំឡុងពេលពពោះកូនភ្លោះ ៥នាក់ (ស្រី៣ ប្រុស២)។

រូបថតទាំងនោះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចែករំលែកតៗគ្នាយ៉ាងច្រើន និងសរសើរថាគាត់ពិតជាស្ត្រីរឹងមាំម្នាក់ដែលអាចពពោះកូនរហូតដល់ ៥នាក់ក្នុងផ្ទៃរយៈពេល ៩ខែ១០ថ្ងៃ ថែមទាំងសម្រាលបានដោយសុវត្ថិភាពទៀត។

មកទល់ពេលនេះ កូនភ្លោះទាំង ៥របស់គាត់មានអាយុ ៧ឆ្នាំហើយ ពួកគេបានធំលូតលាស់ទាំងសុខភាពល្អធម្មតា និងគួរឱ្យស្រលាញ់ជាខ្លាំង។ គួរបញ្ជាក់ដែរថា ស្ត្រីខាងលើមិនមែនមានតែកូនភ្លោះតែ ៥នាក់នេះទេ តែគាត់ក៏មានកូនស្រីធំមួយទៀតផងដែរ៕

       

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង