×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ខេត្តព្រះសីហនុ គ្រោងនឹង​បើកឱ្យ​ដំណើការ​ឡើងវិញ សាលារៀន​អនុវិទ្យាល័យ​ចំនួន ៥ ក្នុង​ដំណាក់កាល​ដំបូង

ព្រះសីហនុ៖ ព្រឹកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា ខ្លួនបានត្រៀមបើកសាលាសាកល្បងឡើងវិញ អនុវទ្យាវិល័យចំនួន៥ ជាដំណាក់កាលដំបូង នៅពេលខាងមុខនេះ ។ រដ្ឋបានខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ការត្រៀមបើកសាលារៀននេះឡើង ធ្វើឡើងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដែលមានហានិភ័យទាប។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ស្តីការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងដំណាក់កាលដំបូងនេះ រដ្ឋបាលខេត្ត កំពុងផ្តោតលើសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រនាពេលខាងមុខនេះ ដោយគ្រោងនឹងបើកសាកល្បងដំបូង ចំនួន៥សាលា ដែលមាននៅតាមក្រុងស្រុកទាំង៥ ។

សាលារៀនទាំង៥ នោះរួមមាន៖ វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង ។

លោក គួច ចំរើន ក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ មុននឹងបើកសាលាសាកល្បងឡើងវិញនេះ ត្រូវតែអនុវត្តទៅតាមនីតិវិធីស្តង់ដារ ប្រតិបត្តិ “SOP” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមមានដូចជា៖ ការធ្វើសំណាកតេស្តវិភាគរកជំងឺកូវីដ-១៩ យ៉ាងទៀងទាត់ចំពោះសិស្ស និងគ្រូ ដើម្បីធានាថា ការបើកសាលាសាកល្បងឡើងវិញ មិនមានហានិភ័យនៃការឆ្លងជំងឺនេះ ខណៈចំពោះលោកគ្រូ អ្នកគ្រូ និងសិស្ស ត្រូវបានទទួលការចាក់វ៉ាក់សាំងទាំងពីរដូស រួចរាល់ទើបអនុញ្ញាតឱ្យចូលរៀន និងចូលបង្រៀន ។

សូមបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្រុងព្រះសីហនុ ធ្លាប់បានចាក់វ៉ាក់សាំង Covishield (Astra Zeneca) ដូសទី១ និង២ រួចហើយ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ “ដូសជំរុញ” នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោ សែន កម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់ថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង