×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

ក្រសួងថា កម្ពុជា​នឹង​រងឥទ្ធិពល​ព្យុះទី១៣​ឈ្មោះកុន សុន អាច​បង្កជា​ភ្លៀងធ្លាក់​ខ្លាំង លាយឡំ​ខ្យល់កន្ត្រាក់ ក្នុង​សប្ដាហ៍នេះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅខ្លាំង
លាយឡំជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ហើយផ្ទៃមេឃមានភាពអួរអាប់ ក្នុងនោះមានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងខេត្តស្វាយរៀង ខណៈនៅរាជធានីភ្នំពេញ អាចប្រឈមនឹងជំនន់ទឹកភ្លៀងផងដែរ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

នៅតាមតំបន់មាត់សមុទ្រ ផ្ទែមេឃអួរអាប់ មានពពក អ័ព្ទច្រើន នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកខ្ពស់ៗ
។ ទន្ទឹមនឹងនោះនៅក្នុងភូមិសាស្ត្រនៃខេត្តកោះកុង ខេត្តព្រះសីហនុ និងកំពត ក៏អាចមានជំនន់ទឹកភ្លៀងផងដែរ។

សម្រាបតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានផ្ទៃមេឃអួរអាប់ និងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ស្ថានភាពបែបនេះ ដោយសារកម្ពុជានឹងទទួលឥទ្ធិពលបាតុភូតអាកាសធាតុ ដូចជា ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង, ប្រព័ន្ធទាប ITCZ ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា, ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ, ខ្យល់សមុទ្រ, វិសម្ពាធពីរ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ កុន សុន នឹងមានដំណើរឆ្ពោះទៅវៀតណាមខាងជើង និងវិសម្ពាធសកម្មមួយទៀត ស្ថិតនៅក្នុងសមុទ្រភាគខាងកើត ហ្វីលីពីន ធ្វើដំណើរទៅលើមិនមានឥទ្ធិពលមកលើកម្ពុជានោះទេ ។

ក្រសួងធនធានទឹក និងឧតុនិយម សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតមានឡើងជាយថាហេតុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង