អាហ្វនីស្ថាន៖ និស្សិតនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមវិលត្រឡប់មកសាកលវិទ្យាល័យវិញ ជាលើកដំបូង ចាប់តាំងពីពួកតាលីបង់ បានវាយលុកចូលកាន់អំណាច។
និស្សិតស្រី និងនិស្សិតប្រុស ត្រូវបានញែកចេញពីគ្នា ដោយវាំងនន ឬក្ដារឆ្នួន នៅចំកណ្តាលថ្នាក់រៀន។ អ្វីដែលកើតឡើងនៅក្នុងសាកលវិទ្យាល័យ និងសាលារៀននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីប្រទេសមហាអំណាចនានា ដែលចង់ឱ្យ ពួកតាលីបង់ គោរពសិទ្ធិស្ត្រី ជាថ្នូរនឹងជំនួយដ៏សំខាន់ និងការចូលរួមផ្នែកការទូត។
អំឡុងការគ្រប់គ្រងចុងក្រោយពីឆ្នាំ១៩៩៦-២០០១ ក្រុមនេះ បានហាមឃាត់ក្មេងស្រី ឬស្ត្រី មិនឱ្យចូលសាលា និងសាកលវិទ្យាល័យ ឬមិនអាចរកការងារបានឡើយ។
ទោះបីជាមានការធានារបស់ពួកតាលីបង់ ថា សិទ្ធិស្ត្រី នឹងត្រូវបានគោរព តាមច្បាប់ក៏ដោយ ក៏វាមិនច្បាស់ទេថា តើវាមានន័យយ៉ាងដូចម្តេចក្នុងការអនុវត្ត៕