ឥណ្ឌូណេស៊ី៖ អាជ្ញាធរនៅកោះខេត្តស៊ូឡាវីស៊ីភាគខាងត្បូង (South Sulawesi) បានជួយសង្គ្រោះកុមារីអាយុ ៦ឆ្នាំម្នាក់ ពីក្រុមគ្រួសារដ៏ព្រៃផ្សៃរបស់នាងដែលបានធ្វើមន្តអាគម និងអំពើស៊ីសាច់មនុស្ស។
ជនរងគ្រោះ ដែលត្រូវបានស្គាល់អត្តសញ្ញាណថា A.P កំពុងត្រូវបានព្យាបាលភ្នែកខាងស្តាំរបស់នាង។ យោងតាមរបាយការណ៍ ឪពុកម្ដាយ ជីតា និងពូរបស់នាង បានព្យាយាមខ្វេះភ្នែករបស់នាង ដើម្បីបូជាដែលពួកគេជឿថា នឹងនាំមកនូវទ្រព្យសម្បត្តិហូរហៀរ។
អាជ្ញាធរ បានសង្ស័យលើគ្រួសារនេះ កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងពិធីបុណ្យសពបងស្រីរបស់ AP ដែលមានអាយុ ២២ ឆ្នាំ ដែលបានស្លាប់ បន្ទាប់ពីគ្រួសាររបស់នាង បានបង្ខំនាងឱ្យផឹកទឹកអំបិល ២ លីត្រ ក្នុងពិធីសាសនាផ្សេងទៀត។
កុមារី AP កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយ បន្ទាប់ពីការជួយសង្គ្រោះ ដោយមិនទាន់មានសេចក្តីរាយការណ៍ថា តើភ្នែកស្តាំរបស់នាង អាចជាសះស្បើយពេញលេញ ឬយ៉ាងណានោះទេ។ ព័ត៌មានលម្អិតអំពីពិធីនេះ បញ្ជាក់ថា ម្តាយរបស់ជនរងគ្រោះ បានស៊ីសាច់របស់នាងថែមទៀតផង។
ក្នុងចំណោមជនដៃដល់ទាំងបួននាក់ ជីតា និងពូរបស់កុមារី AP ត្រូវបានឃុំឃាំង ដើម្បីពួកគេរង់ចាំការចោទប្រកាន់។ ទន្ទឹមនឹងនេះ ឪពុកម្ដាយរបស់នាង ត្រូវបញ្ជូនទៅផ្នែកចិត្តសាស្រ្ត ដើម្បីវាយតម្លៃ មុនដំណើរការបទឧក្រិដ្ឋអាចចាប់ផ្ដើមបាន៕
(ទស្សនាវីដេអូ)