ចិន៖ តារាសម្តែងស្រីជំនាន់ក្រោយ Zhao Lusi កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសពីទេពកោសល្យ និងរូបសម្រស់របស់នាងជាខ្លាំង។ តារាស្រីរូបនេះ ហាក់មានកេរ្តិ៍ឈ្មោះស្ទុះឡើងលឿនដូចផ្លេកបន្ទោរ ដែលភាពយន្តដែលនាងសម្តែងទាំងប៉ុន្មានគឺសុទ្ធសឹងទទួលបានការគាំទ្រខ្ពស់ គួរឱ្យកត់សម្គាល់។
បន្ថែមពីនេះផងដែរ Zhao Lusi ក៏បានឆក់យកបេះដូងទស្សនិកជនឱ្យទោរទន់ខ្លាំងជាមួយរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ខ្ទង់ច្រមុះខ្ពស់ សាច់សម៉ដ្ឋខៃដូចកូនក្មេង ដោយរាល់ពេលដែលនាងញញឹមម្តងៗបញ្ចេញធ្មេញសស្កុះគួរជាទីទាក់ទាញ។
តារាស្រីរូបនេះក៏ល្បីថា មិនចូលចិត្តតុបតែងមុខក្រាស់ៗឡើយ ទោះនៅពេលកំពុងថតក៏ដោយ ក៏នាងគ្រាន់ធ្វើការផាត់មុខស្តើងៗប៉ុណ្ណោះ តែទោះជាយ៉ាងណា Zhao Lusi នៅតែមើលទៅស្អាតគ្រប់ជ្រុងរកកន្លែងទាស់គ្មាន៕