×

អ្នកនាង អប្សរ នឹងរក​ការពិតជូន រៀម ក្រោយ​រងការ​ធ្វើបាប​ចោទប្រកាន់​ពី​លោក សក្កដា ដែល​មាន​ចិត្ត​ឃោរឃៅ

ភាពយន្តបុរាណខ្មែររឿង “នគរមាស” ឈានចូលដល់ឈុតឆាកជក់ចិត្ត បន្ទាប់ពីអ្នកនាង អប្សរ កំពុងតែស្វែងរកការពិត និងខុសត្រូវជូន រៀម ដែលរងការចោទប្រកាន់ថាជាអ្នកទោស ពីលោកគ្រូពេទ្យ សក្កដា ដែលមានចិត្តឃោរឃៅម្នាក់នោះ។

ហេតុអ្វីបានជា លោក សក្កដា ស្អប់កំលោះ រៀម ដែលជាកូនទាហានគង្វាលសេះម្នាក់នេះដល់ថ្នាក់ហ្នឹង ឬក៏ជាសង្គ្រាមស្នេហា? បន្ទាប់ពីកើតចិត្តប្រចណ្ឌជាខ្លាំង លោក សក្កដា ធ្វើយ៉ាងណាឱ្យតែបានសម្លាប់រៀម។ តែផ្ទុយពីការគិតរបស់លោក សក្កដា ទៅវិញ ចិត្តឃោរឃៅនេះ កាន់តែធ្វើឱ្យ អ្នកនាង អប្សរ មានចិត្តទន់ស្រឡាញ់លើ រៀម ទៅវិញ។

តើយប់នេះ អ្នកនាង អប្សរ អាចរកខុសត្រូវជូន រៀម ដែលជាម្ចាស់បេះដូងខ្លួនបានដែរ ឬទេ? ហើយទស្សនិកជនជាច្រើន ក៏ចង់ដឹងផងដែរ ក្រោយដឹងពីការពិត ថាតើអ្នកណាជាអ្នកប្រព្រឹត្តអំពើក្បត់នេះ? តើស្តេចត្រាញ់ នឹងធ្វើបែបណាចំពោះ រៀម ប្រសិនបានដឹងថាលោក សក្កដា ជាអ្នកប្រព្រឹត្តអំពើក្បត់បែបនេះ?

សូមរង់ចាំទស្សនាភាពយន្តបុរាណខ្មែរ រឿង “នគរមាស” ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ ដល់ម៉ោង ៨យប់ តទៅ៕

     

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង