×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Naby Keita របស់ Liverpool មាន​សុវត្ថិភាព នៅហ្គីណេ បន្ទាប់​ពីរដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស

ក្រុមហង្សក្រហម Liverpool បានឱ្យដឹងថា Naby Keita មានសុវត្ថិភាព និងសុខភាពល្អ ស្របពេលដែលក្លិបកំពុងនាំគេចេញពីប្រទេសហ្គីណេ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ។

កីឡាករវ័យ ២៦ ឆ្នាំនេះ ត្រូវបានតំណាងឱ្យប្រទេសហ្គីណេ នៅក្នុងការប្រកួតជម្រុះ World Cup ទល់នឹងម៉ារ៉ុក កាលពីថ្ងៃចន្ទ។

ការប្រកួតត្រូវបានពន្យារពេល បន្ទាប់ពីមានការបាញ់កាំភ្លើងជាច្រើនម៉ោង នៅជិតវិមានប្រធានាធិបតី ដោយមានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋធានី Conakry ។

អ្នកនាំពាក្យរបស់ក្លិបហង្សក្រហម Liverpool បាននិយាយថា ក្លិបមានទំនាក់ទំនងឥតឈប់ឈរជាមួយ Keita ។

អ្នកនាំពាក្យក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារព័ត៌មាន PA ថា៖ “យើងមានការទំនាក់ទំនងជាប្រចាំតាមរយៈអ្នកគ្រប់គ្រងក្រុមជម្រើសជាតិរបស់គេ”។

“យើងពេញចិត្តដែលគាត់មានសុវត្ថិភាព និងត្រូវបានគេមើលថែយ៉ាងល្អ។ ជាក់ស្តែងស្ថានភាពមានសភាពធូរស្រាលហើយ យើងនឹងរក្សាការសន្ទនាជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធ នៅពេលយើងធ្វើការដើម្បីនាំ Naby ត្រលប់មកកាន់ Liverpool វិញ ឱ្យទាន់ពេលវេលា និងមានសុវត្ថិភាព”៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង