×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

គ្រាន់តែ​រឿងអាស្រូវ​បាន​ស្ងប់ស្ងាត់​ភ្លាម មាន​ផលិតកម្ម​ទាក់ទង Seo Ye Ji ឱ្យ​សម្តែង​ភ្លែត

កូរ៉េខាងត្បូង៖ ចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើងកាលពីអំលុងខែមេសាកន្លងទៅ តារាសម្តែង Seo Ye Ji បានរក្សាភាពស្ងៀមស្ងាត់មិនមានវត្តមានអ្វីទាំងអស់ក្នុងសិល្បៈ។ ប៉ុន្តែមកដល់ថ្ងៃទី០៧ ខែកញ្ញា នេះ ព័ត៌មានបានធ្វើការចុះផ្សាយថា តារាស្រីរូបនេះកំពុងត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងភាពយន្តEve’s Scandal ដែលខាងផលិតកម្មក៏បានប្រគល់បារ៉ូលរឿងឱ្យនាងហើយដែរ និងកំពុងរង់ចាំចម្លើយពីនាង។

ចំណែកឯតួឯកប្រុសវិញ នៅមិនទាន់ដឹងថានឹងត្រូវជ្រើសរើសតារាប្រុសរូបណានៅឡើយ។ គួរបញ្ជាក់ដែរថា អំលុងពេលផ្ទុះរឿងអាស្រូវ Seo Ye Ji មិនបានចេញមុខបកស្រាយអ្វីទាំងអស់ បើទោះជាព្យុះភ្លៀងបានបោកបក់យ៉ាងណាក៏ដោយ សូម្បីតែភាពយន្តថ្មីរឿង “Iceland” ក៏ត្រូវបង្ខំចិត្តដកនាងចេញផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង