×

ក្រុមគ្រូពេទ្យ រកឃើញ​កម្មករ ២៥នាក់ នៅការដ្ឋាន​ក្រុមហ៊ុន NCX វិជ្ជមាន​កូវីដ១៩ ដែលពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ប្រភេទ Delta

ភ្នំពេញ៖ ក្រុមគ្រូពេទ្យ បានចុះយកសំណាក និងធ្វើតេស្តរហ័ស ដោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២៥នាក់ ក្នុងចំណោមកម្មករ ១៦៨នាក់ នៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សី អិច NCX ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta។ នេះបើយោងតាមការឱ្យដឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែកញ្ញានេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបន្តថា ការដ្ឋាននេះ មានទីតាំងស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង