×

ក្រោយ​អាជីព​សិល្បៈ​បាត់បង់​រយៈពេល​៣០ឆ្នាំ អ្នកស្រី ច័ន្ទ តារាទី ប្តូរមុខរបរ​ពី​លក់គុយទាវ មកលក់​ប្រហុកផ្អក​វិញ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ

ភ្នំពេញ៖ ទស្សនិកជនប្រាកដជាស្គាល់តារាសម្ដែងដ៏ល្បីឈ្មោះកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកស្រី ច័ន្ទ តារាទី និងក៏មានទស្សនិកជនមួយចំនួន ពិតជាមិនបានស្គាល់អ្នកស្រីក្នុងពេលបច្ចុប្បន្ននេះ គាត់បានសម្រេចចិត្តផ្លាស់ប្តូរអាជីព ពីតារាសម្តែង និងអាជីពផ្សេងៗទៀត មកចាប់យកមុខរបរលក់ប្រហុកផ្អក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម ព្រោះតែការរកប្រាក់ចំណូលជាង៣០ឆ្នាំរបស់អ្នកស្រី មិនអាចទ្រទ្រង់ក្នុងគ្រួសារបានទៀតនោះទេ ទើបសម្រេចប្តូរអាជីពបែបនេះ។

អ្នកស្រី ច័ន្ទ តារាទី បានរៀបរាប់ថា មូលហេតុដែលអ្នកស្រី ចាប់យករបរលក់ប្រហុកផ្អកនេះ ព្រោះតែបច្ចុប្បន្នជំងឺកូវីដ១៩ ធ្វើឱ្យអ្នកស្រីរកអ្វីលែងបានទៀតហើយ ខណៈអាជីពសម្ដែងរបស់គាត់ ពីមុនក្នុងមួយខែថតបាន២ទៅ៣រឿង ប៉ុន្តែនៅពេលនេះ ក្នុងមួយខែរកតែមួយរឿងមិនថតចង់បាននោះផង។

អ្នកស្រី ច័ន្ទ តារាទី គាត់រៀបរាប់តាមបណ្តាញសង្គមថា ដំបូងឡើយអ្នកស្រីបានចាប់យករបរលក់គុយទាវ តែមិនទទួលបានជោគជ័យនោះឡើយ ទើបអ្នកស្រីសម្រេចប្រើវិធីចុងក្រោយគឺលក់ប្រហុកផ្អក ដែលជាជំនាញផ្ទាល់ខ្លួនមួយរបស់អ្នកស្រី ហើយក៏រាងកាក់កបជាងរបរចាស់។

បច្ចុប្បន្ននេះ អ្នកស្រី ច័ន្ទ តារាទី មានកូនចំនួន ៣នាក់ ក្នុងបន្ទប់គ្រួសារ។ រយៈពេលជាង៣០ឆ្នាំហើយ ដែលតារាជើងចាស់រូបនេះ បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរ។ អ្នកស្រី ក៏បានបន្សល់ទុកស្នាដៃសម្ដែងជាច្រើន ដូចជារឿង ស្រមោលអន្តកាល, ភ្នំពេញស្នេហាខ្ញុំ, និងជំនោរប៉ៃលិន ផងដែរ៕

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង