×

តើ រៀម គិតធ្វើ​បែបណា នៅពេល​ឮដំណឹងថា អ្នកនាង អប្សរ ត្រូវ​បាន​ជនអាក្រក់​ចាប់ខ្លួន?

កាលពីម្សិលមិញ ទស្សនិកជនពិតជាបានទស្សនារួចមកហើយ នូវភាពយន្តបុរាណខ្មែររឿង “នគរមាស” ត្រង់ឈុតឆាកគេធ្វើបាបចោទប្រកាន់ រៀម ដែលជាមនុស្សស្លូតត្រង់ នៅពេលនេះ រៀម បានរួចផុតពីទោសពីការឈ្នានីស ធ្វើបាបពីសំណាក់គ្រូពេទ្យ សក្កដា ប៉ុន្តែក៏កុំគិតថាអាចមានក្តីសុខឱ្យសោះឡើយ។

សម្រាប់យប់នេះ តើលោក សក្កដា នឹងមានគំនិតអាក្រក់អ្វីទៀតសម្រាប់ធ្វើបាបមនុស្សស្លូតបូតដូចជា រៀម ក្រោយមានការដោះស្រាយពីអ្នកនាង អប្សរ ជួយជ្រោមជ្រែងបែបនេះ? ពិតជាមានរឿងធំមែនចំពោះ អ្នកនាង អប្សរ គឺត្រូវបានជនមិនស្គាល់៣នាក់បានចាប់ខ្លួន ដោយមិនដឹងថាយកទៅណានោះទេ តើទស្សនិកជនថា អ្នកណាជាអ្នកចាប់ អ្នកនាង អប្សរ?

តើក្នុងដួងចិត្តរបស់ រៀម ក្តុកក្តួលបែបណា ពេលឮដំណឹងថា អ្នកនាង អប្សរ ត្រូវគេចាប់ខ្លួនបែបនេះ? ហើយលោកឪពុក ដែលជាស្តេចត្រាញ់ រកវិធីយ៉ាងណា ដើម្បីជួយកូនស្រីរបស់ខ្លួន ឬជឿសម្តីមនុស្សអាក្រក់ ដូចជាលោក សក្កដា នោះទៀត?

ភាពយន្តបុរាណខ្មែររឿង “នគរមាស” នឹងធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page ផ្លូវការ CTN ជារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ ដល់ម៉ោង ៨យប់៕

    

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង