×

មើលតួអង្គ​ភរិយា​ស្តេចត្រាញ់ផង ការពិត​ជា​នាដការនី​របាំ​បុរាណ​ខ្មែរ និង​ជា​តារា​សម្តែង​ដ៏​ជំនាញណា៎

ជានាដការនីរបាំបុរាណល្បីឈ្មោះមួយរូប អ្នកនាង សាំង ភស្តា ត្រូវបានមហាជនកោតសរសើរនូវសមត្ថភាពសម្តែងរបស់អ្នកនាងជាខ្លាំង និងភាពយន្តដែលធ្វើឱ្យអ្នកគាំទ្រទស្សនាហើយ នៅដក់ជាប់អារម្មណ៍មិនបាត់នោះគឺរឿង ខ្មោចដើមចេកជ្វា។

មកទល់ពេលនេះ នាដការនីរូបនេះកំពុងអង្រួនបេះដូងទស្សនិកជនជាថ្មីម្តងទៀតក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” មានចាក់ផ្សាយនៅ CTN ដែលអ្នកនាងសម្តែងជាតួអង្គភរិយាស្តេចត្រាញ់មានងារជាជំទាវដែលមានចរិយាសម្បត្តិទន់ភ្លន់ ថ្លៃថ្នូរ សក្តិសមជាស្ត្រីខ្មែរពិតៗ។

បន្ថែមពីនេះផងដែរ ទស្សនិកជន បានទទួលស្គាល់នូវសមត្ថភាពសម្តែងរបស់អ្នកនាង ដែលធ្វើឱ្យភាពយន្តកាន់តែមានភាពរស់រវើកបន្ថែម និងកាន់តែជក់ចិត្តដិតអារម្មណ៍ថែមមួយកម្រិតទៀត។ មិនត្រឹមតែជាសិល្បករដែលមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ តែអ្នកនាងសាំង ភស្តា ថែមទាំងទទួលបាននូវការសរសើរថាមានចរិតរួសរាយរាក់ទាក់គួរជាទីគោរពពីសំណាក់អ្នកគាំទ្រជាច្រើនទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង