×

ថៃ កត់ត្រា​ចំនួន​អ្នកឆ្លង​ជំងឺ​កូវីដ១៩ថ្មី ១៤.១៧៦នាក់ និងចំនួន​អ្នកស្លា ប់ ២២៨នាក់ បន្ថែម​ទៀត សម្រាប់​២៤ម៉ោង​ចុងក្រោយ

បាងកក៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃ បានចេញសេចក្តីប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន ១៤.១៧៦នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍។

ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ក្នុងចំណោមករណីអ្នកឆ្លងកូវីដ១៩ថ្មីៗ ខាងលើនេះមាន ១៣.៦៧០ ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៥០៦នាក់ទៀត ត្រូវបានរកឃើញនៅលើអ្នកទោសនៅតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺកូវីដ១៩ចំនួន ២២៨នាក់ ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ចំពោះជំងឺកូវីដ១៩ចំនួន ១៦.៧៦៩នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយបានព្យាបាលជាសះស្បើយផងដែរ។

សម្រាប់ប្រទេសថៃ ក៏បានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេសចំនួន ១.៣២២.៥១៩នាក់ ក្នុងនោះមានអ្នកស្លាប់ ១៣.៥១១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១.១៦៦.៣៦៤នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង