ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹង ពីករណីអ្នកជំងឺកូវីដ១៩ម្នាក់ បានចូលទៅទិញទំនិញ នៅផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅចន្លោះចាប់ថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥០នាទី ដល់ម៉ោង ១៧:៣០នាទី។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩អំពាវនាវដល់ អ្នកដែលមានការព័ន្ធផ្ទាល់ជាមួយអ្នកជំងឺ មេត្តាទៅធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩ និងបន្តតាមដានសុវត្ថិភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩