×

ស្មានថាមិនអី! គ្រាន់តែដឹងថា Seo Ye Ji ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម​សម្តែង​ភាពយន្ត​សាជាថ្មី ម្នាក់ៗ​ចេញមក​រិះគន់​ភ្លាម

កូរ៉េខាងត្បូង៖ គ្រាន់តែដំណឺងដែល Seo Ye Ji ទទួលបានការអញ្ជើញឱ្យចូលរួមសម្តែងក្នុងភាពយន្តសាជាថ្មីភ្លាម ម្នាក់ៗបានចេញមុខប្រតិកម្មខ្លាំងៗមិនចង់ឱ្យនាងមានវត្តមានលើពិភពសិល្បៈទៀតឡើយ ដោយពួកគេបាននិយាយថា មុខអាចកែបាន ប៉ុន្តែអត្តចរិតមិនអាចកែបានឡើយ ម៉្យាងទៀតមានតារាសម្តែងច្រើនណាស់ មិនចាំបាច់តែតារាស្រីម្នាក់នឹងនោះទេ។

គួរបញ្ជាក់ដែរថា ភាគីទាំងសងខាងបានជួបពិភាក្សាគ្នា ព្រមទាំងបានប្រគល់ប៉ារ៉ូលរឿងឱ្យ Seo Ye Ji ហើយដែរ ដែលនេះជាគម្រោងភាពយន្ត tvN ប៉ុន្តែនាងមិនទាន់ផ្តល់ចម្លើយភ្លាមៗឡើយ ដោយកំពុងធ្វើការពិចារណា។ ទោះបីជារឿងអាស្រូវបានកន្លងទៅជិតកន្លះឆ្នាំហើយក្តី ប៉ុន្តែទស្សនិកជនភាគច្រើនហាក់មិនទាន់បំភ្លេចបានឡើយ ដូចនេះការវិលត្រលប់របស់ Seo Ye Ji ពេលនេះក៏មិនទាន់ជាជម្រើសល្អឡើយ។

សូមរំឭកថា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ រូបភាព និងវីដេអូជាច្រើនដែលមិត្តប្រុសរបស់ Seo Ye Ji គឺលោក Kim Jung Hyun បានបង្ហាញឥរិយាបថមិនសមរម្យដាក់ Seo Hyun ជាសាធារណៈរហូតមានពាក្យចចាមអារ៉ាមផ្ទុះឡើងថា ឥរិយាបថរបស់លោក Kim Jung Hyun កើតឡើងដោយសារ Seo Ye Ji ជាអ្នកញុះញង់ពីក្រោយខ្នង ព្រោះតាំងពីដើមឡើយលោកមិនដែលបង្ហាញឥរិយាបថបែបនេះដាក់ Seo Hyun ឡើយ។

ចាប់តាំងពីពេលនោះមក រាល់ការងារសិល្បៈមិនថាសម្តែងភាពយន្ត ឬថតផ្សព្វផ្សាយផលិផលឡើយ គឺត្រូវបានបណ្តាក្រុមហ៊ុនទាំងអស់លុបចោលការងារជាមួយ Seo Ye Ji ចោលគ្មានសល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង