នាព្រឹកថ្ងៃពុធ ទី ១ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមហ៊ុន ធី អិល អិចប្រេស ដែលជាក្រុមហ៊ុនបញ្ញើរហ័ស ២៥ រាជធានី-ខេត្ត បានឧបត្ថម្ភអង្ករចំនួន ៣ តោន ជូនសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ ដោយសារការរីករាតត្បាត នៃជំងឺកូវីដ-១៩។
នាឱកាសដ៏ពិសេសពិសាលនោះផងដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលអំណោយដោយផ្ទាល់ពី លោក ជិន ប៊ុនលី ដែលជាតំណាងក្រុមហ៊ុន ប្រចាំខេត្តពោធិ៍សាត់ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមបរិច្ចាគស្បៀងអាហារ នាពេលកន្លងមក ដោយគណៈគ្រប់គ្រង នៃក្រុមហ៊ុន ធី អិល អិចប្រេស។
រួមជាមួយគ្នានោះផងដែរ ក្រុមហ៊ុន ធី អិល អិចប្រេស នឹងបន្តជួយបងប្អូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ទៅតាមលទ្ធភាពជាក់ស្តែង៕