×

ស្ញប់ស្ញែងណាស់! ក្មេងប្រុស Tanaka Koki មានអាយុ​ត្រឹមតែ​១២ឆ្នាំ បានក្លាយខ្លួន​ជា​តារា​ចម្រៀង K-Pop ក្នុង​ផលិតកម្ម P-Nation របស់​លោក PSY

កូរ៉េខាងត្បូង៖ ពិតជាមានទេពកោសល្យមែន ហើយវាក៏ជាលើកទីមួយផងដែរ ក្នុងវិស័យ K-Pop របស់ប្រទេសកូរ៉េខាងត្បូង ដែលមានក្មេងប្រុសអាយុត្រឹមតែ ១២ ឆ្នាំ បង្ហាញមុខជាលើកដំបូង ក្នុងសមាជិកក្រុមតារាចម្រៀងប្រុសកូរ៉េថ្មី របស់ផលិតកម្ម P-Nation។

ក្មេងប្រុសម្នាក់នេះ ឈ្មោះ Tanaka Koki គឺជាជនជាតិជប៉ុន កើតនៅឆ្នាំ២០០៩ ហើយក្លាយជាសមាជិកដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមក្រុម ដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “LOUD” ដើម្បីក្លាយជាក្រុមតារាចម្រៀង K-Pop ថ្មីរបស់ផលិតកម្មលោក “PSY”។

ក្មេងប្រុសមានអាយុ ១២ ឆ្នាំម្នាក់នេះ ពូកែខាងរាំ និងមានទេពកោសល្យ ទើបធ្វើឱ្យគេបានជាប់ជាតារាចម្រៀងរបស់ផលិតកម្ម P-Nation នឹងក្លាយជាសមាជិកម្នាក់ក្នុងចំណោម ៧ នាក់ចុងក្រោយ។ ក្រុមតារាចម្រៀងកូរ៉េថ្មីរបស់ផលិតកម្ម P-Nation នឹងត្រៀមបង្ហាញមុខជាលើកដំបូងរបស់ខ្លួន នៅចុងឆ្នាំ២០២១នេះ៕

(ទស្សនាវីដេអូ)

ប្រភព៖ K-Pop World

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង