×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

សប្តាហ៍នេះ “ពីនេះពីនោះជាមួយ សុខគា” នឹង​វែកញែក​រឿងពិត​របស់​តារាកិត្តិយស ៣ដួង បង្កើត​ជា​សំណើច​ក្អាកក្អាយ​ពេញ​កម្មវិធី

ប្លែកអារម្មណ៍ទៀតហើយ តារាកិត្តិយសទាំង ៣ដួង នឹងចូលមកអង្រួនអារម្មណ៍ ជាមួយពិធីករស្រស់ឆើតឆាយ មិនសំចៃសម្រស់ លោក សុខ គា ដែលនឹងបរិយាយកកាយពីរឿងពិត នៃអាជីពរបស់តារាកិត្តិយស បង្កើតជាការសើចសប្បាយ ក្អាកក្អាយពេញកម្មវិធី “ពីនេះពីនោះជាមួយ សុខគា”។

តើលោក សុខ គា អាចទប់ទល់ជាមួយពាក្យពេចន៍លួងលោមរបស់តារាកិត្តិយសទាំង ៣ដួងនេះ បានដែរឬទេ? តើអ្នកទាំង៣ នឹងមានអ្វីប្លែកសម្រាប់បង្ហាញជូនទស្សនិកជន ទស្សនាតាមគេហដ្ឋាន ពិសេសសម្រស់របស់គាត់ ពិតជាមានភាពស្រស់សង្ហា លាយឡំជាមួយភាពអាថ៌កំបាំងក្នុងការថែសម្ភស្សនៅរាត្រីនេះ។

កាន់តែចង់ដឹងច្បាស់ថា តើលោក សុខ គា នឹងបង្ហើបអាថ៌កំបាំងអ្វី? សូមរង់ចាំទស្សនាកម្មវិធី “ពីនេះពីនោះជាមួយ សុខ គា” ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញា វេលាម៉ោង ៨យប់តទៅ៕

 

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង