×

ខំលាឈប់​ពី​ការងារ​ប្រាក់ខែ ១០ម៉ឺនដុល្លារ​ក្នុងមួយឆ្នាំ​ដើម្បី​ទៅសុំការងារ​ពី​ស្តេចយូធូប Logan Paul តែ​ចុងក្រោយបែរ​ទទួលបាន​ការ​បដិសេធ

អាមេរិក៖ បុរសម្នាក់បានអះអាងថា លោកបានដាក់ពាក្យលាឈប់ពីការងារដែលទទួលបានប្រាក់ខែ ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំដើម្បីទៅសុំការងារពីស្តេចយូធូប Logan Paul តែចុងក្រោយបែរទទួលបានពាក្យបដិសេធទៅវិញ។

បុរសវ័យ ២២ឆ្នាំឈ្មោះ Austin Wallace មកពីរដ្ឋអូហៃអូ បានបញ្ជាក់ថា ក្នុងវ័យ ២២ឆ្នាំលោកអាចរកប្រាក់ចំណូលបាន ១០ម៉ឺនដុល្លារវាពិតជាអស្ចារ្យណាស់ ប៉ុន្តែលោកសុខចិត្តលាឈប់ដើម្បីទៅសុំការងារពីស្តេចយូធូប Logan ព្រោះលោកចូលចិត្តការសម្តែង និងចង់មានឈ្មោះល្បីផងដែរ។

ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ ដោយសារលោកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសហការការងារជាមួយ Logan ដូចនេះអ្វីដែលលោកទទួលបាននោះ គឺមិនមែនការងារឡើយ តែជាពាក្យទូន្មាន លើកទឹកចិត្តដើម្បីឱ្យលោកចាប់ផ្តើមបង្កើតវីដេអូជាមួយមិត្តភ័ក្តិដោយផ្លាស់ទៅនៅរដ្ឋ LA វិញ បង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាឱ្យច្រើន។

គួរបញ្ជាក់ដែរថា Austin អះអាងថា ក្រៅពីគ្រួសារ លោកមិនមានមិត្តភ័ក្តិ ឬ មិត្តជិតដិតដូចគេដទៃឡើយ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង