×

ថៃ គ្រោង​ចាក់វ៉ាក់សាំង​ស៊ីណូហ្វាម ជូនដល់​កុមារ​ចាប់ពី​អាយុ ៣ឆ្នាំឡើងទៅ

ថៃ៖ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធ ទី០៨ ខែកញ្ញាថា កុមារដែលមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ អាចទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩។

លោក Paisarn Dankum អគ្គលេខាធិការ FDA បាននិយាយថា ក្រុមហ៊ុន Biogenetech ដែលជាអ្នកនាំចូលវ៉ាក់សាំងស៊ីណូហ្វាមដែលបានអនុម័តដោយ FDA បានដាក់សំណើកាលពីថ្ងៃទី២ ខែកញ្ញា ដើម្បីឱ្យកុមារអាយុចាប់ពី ៣ឆ្នាំ អាចទទួលបានវ៉ាក់សាំងស៊ីណូហ្វាម។

លោកបាននិយាយថា FDA កំពុងឱ្យ គណៈកម្មាធិការមួយ នឹងពិចារណាលើសំណើនេះ ហើយនឹងធ្វើការសម្រេចចិត្តក្នុងរយៈពេលតិចជាង ៣០ថ្ងៃ។

បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួនពីរប្រភេទ ដែលអាចផ្តល់ជូនដល់កុមារ និងយុវជនដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ នៅក្នុងប្រទេសថៃ គឺ Pfizer និង Moderna ។

សម្រាប់ក្មេងអាយុ ៣ ឆ្នាំឡើងទៅ ក្រៅពីស៊ីណូផាម ថៃ ក៏កំពុងតាមដាន និងសុំឯកសារគាំទ្រពីក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាកផងដែរ៕

ប្រភព៖ Bangkok Post

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង