ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨៩នាក់, អ្នកជំងឺចំនួន ៤៨០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២០នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៧.៥២៤ នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២.៤៩៥ នាក់, ស្លាប់សរុបចំនួន ២.០០៧ នាក់៕