×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ពិតជា​ទំនេរមែន! នៅមិន​នៅ​បុរសម្នាក់​ទៅ​លេបទូរសព្ទ​ទាំងមូល​ចូល​ក្នុងពោះរហូត​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យវះកាត់​យកចេញ

កូសូវ៉ោ៖ បុរសវ័យ ៣៣ឆ្នាំមកពីទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ោ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម ដើម្បីវះយកទូរសព្ទដែលលោកបានលេបចូលពោះ ក្រោយអាការចុកពោះបានកើតឡើង។ ក្រុមគ្រូពេទ្យ បានចំណាយពេល ២ ម៉ោងដើម្បីវះយកទូរសព្ទនោះចេញ ដែលដំបូងឡើយ គ្រូពេទ្យមានក្តីបារម្ភថា វានឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងដោយថ្មទូរសព្ទមានសារធាតុគីមីខ្ពស់ និងកាន់តែបារម្ភជាងនេះទៀតនោះគឺ ភ័យខ្លាចផ្ទុះថ្មក្នុងពោះអ្ននជំងឺតែម្តង។

ទោះជាយ៉ាងណា ទូរសព្ទដែលបានបែកជា ៣បំបែក ក៏បានយកចេញពីពោះអ្នកជំងឺបានជោគជ័យហើយដែរ ប៉ុន្តែចំពោះមូលហេតុដែលបណ្តាលឱ្យបុរសរូបនោះលេបទូរសព្ទបែបនេះ មិនមានការបញ្ជាក់ប្រាប់មូលហេតុឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង