×

កម្មករ និងអ្នកបម្រើការងារនៅរោងចក្រហីរ៉ាយហ្សិន ក្នុងស្រុកកំពង់ត្រឡាចចំនួន២០នាក់ វិជ្ជមានកូវីដ១៩

អត្ថបទ៖ ហឹង ចូច

កំង់ឆ្នាំង៖ កម្មករ និងអ្នកបម្រើការងារនៅរោងចក្រហីរ៉ាយហ្សិន អៅដរ ( ខេមបូឌា ) ដែលមានទីតាំង ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន២០នាក់ មានវិជ្ជមានកូវីដ១៩។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកវិជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

 

លោកប្រធានមន្ទីរ បានឲ្យដឹងថា អ្នកវិជ្ជ
មានចំនួន ២០នាក់នេះ ត្រូវបានរកឃើញ
កាលពីថ្ងៃទី១៧ ឧសភា ហើយនៅថ្ងៃទី
១៨ ឧសភានេះ ក្រុមការងារបានបន្តចុះ
ស្រាវជ្រាវ ដើម្បីរកប្រភពចម្លងឲ្យបានច្បាស់ និងបន្តពិនិត្យសំណាក អ្នកពាក់ព័ន្ធព្រមទាំងដាក់ឲ្យធ្វើចត្តាឡីស័ក។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា អ្នកវិជ្ជមានកូវីដ១៩ ចំនួន២០នាក់នេះ មានកម្មការិនីចំនួន១២នាក់ រស់នៅក្នុងភូមិក្ងោកពង់ និងភូមិត្រពាំងព្រីង ឃុំស្វាយជុគ ស្រុកសាមគ្គីមានជ័យ
,ចំនួន២នាក់ទៀត រស់នៅក្នុងស្រុកឧត្តង
និងស្រុកថ្ពង ខេត្តកំពង់ស្ពែ និង ៦នាក់ទៀត ជាជនបរទេស ដែលស្នាក់នៅធ្វើការក្នុងរោងចក្រខាងលើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង