×

Shu Qi និងស្វាមី មិន​អួតភាព​ផ្អែមល្ហែម​ច្រើនទេ តែពេល​បង្ហាញម្តងៗ​ធ្វើឱ្យ​អ្នកគាំទ្រ​សរសើរ​ពីគូនេះ​មិនដាច់​ពីមាត់

កម្សាន្ត៖ ក្រលេកមើលទិដ្ឋភាពផ្អែមល្ហែមដែលសិល្បករទាំង ២រូបគឺលោក Stephen Fung និងអ្នកនាង Shu Qi ពិតជាមានភាពផ្អែមល្ហែមគួរឱ្យស្ងើចសរសើរបំផុត បើទោះជារៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេលជាង ៥ឆ្នាំ និងមិនទាន់មានកូនជាចំណងដៃក៏ពិតមែន ប៉ុន្តែចំណងស្នេហ៍ដែលគ្មានអ្នកណាអាចបំបែកបានមួយនេះពិតជារឿងមួយដែល Shu Qi ជោគជ័យខ្លាំងបំផុតក្នុងជីវិត។

ទោះបីពេលខ្លះ Stephen និង Shu Qi មិនបានចំណាយពេលក្បែរគ្នា និងត្រូវឃ្លាតឆ្ងាយគ្នាដើម្បីបំពេញការងារដោយម្នាក់នៅលិច និងម្នាក់ទៀតនៅកើតក៏ពិតមែន ប៉ុន្តែអ្នកទាំង ២ នៅតែផ្អែមល្ហែមជាមួយគ្នាតាមរយៈវីដេអូខលដើម្បីកាត់បន្ថយការនឹករលឹកគ្នាហាក់មានក្តីសុខជាខ្លាំង។

ជាក់ស្តែង រំឭកទៅកាលពីខែមេសាកន្លងទៅ Stephen ត្រូវបំពេញការងារនៅហុងកុង រីឯ Shu Qi នៅតៃវ៉ាន់ ដូចនេះពិធីខួបកំណើតរបស់ Shu Qi មិនអាចប្រារព្ធជាមួយគ្នាដោយផ្ទាល់ឡើយ ហើយអ្វីដែល Stephen អាចធ្វើបានគឺវីដេអូខល និងដាក់កម្មវិធីធ្វើឱ្យមុខភរិយារបស់លោកទៅជាប៉ោង និងភ្នែកតូចមើលមិនចង់ឃើញ មើលទៅគួរឱ្យអស់សំណើច ដោយភ្ជាប់ជាមួយពាក្យថា រីករាយថ្ងៃកំណើត។

Shu Qi ធ្លាប់បានអះអាងថា ស្វាមីនាងស្រលាញ់នាងណាស់ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែឪពុកម្តាយក្មេកនាងក៏ពេញចិត្តនាងខ្លាំងដែរ ចាប់តាំងពីរៀបការមកគ្រួសារនាងមិនដែលមានភាពរកាំរកូសអ្វីកើតឡើងឡើយ។ គួរបញ្ជាក់ដែរថា បើទោះបីជាមុនពេលរៀបការសិល្បករទាំង ២នេះជាមិត្តសម្លាញ់នឹងគ្នាក៏ពិតមែន ប៉ុន្តែទម្រាំ Shu Qi ដាច់ចិត្តរៀបការជាមួយនឹង Stephen គឺនាងបានណាត់ជួបមើលចិត្តគ្នាអស់រយៈពេល ៤ឆ្នាំទើបពិធីមង្គលការបានកើតឡើង ហើយរហូតមកទល់ពេលនេះ អ្នកទាំង២ក៏មានសុភមង្គលខ្លាំងជាទីបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង