មកដល់សាជាថ្មីទៀតហើយ សម្រាប់សប្តាហ៍នេះ ទស្សនិកជន ពិតជារីករាយប្តូរអារម្មណ៍ ជាមួយការប្រគំតន្ត្រី “POCARI SWEAT” ដោយជួបជាមួយតារាចម្រៀងប្រុសស្រី ដ៏ស្រស់សោភា នឹងមកបង្វែរអារម្មណ៍ទស្សនិកជនឱ្យកាន់តែរំភើប លាយឡំជាមួយបទចម្រៀងជាច្រើន ពីរោះៗ នាចុងសប្តាហ៍។
ពិសា Pocari Sweat បណ្តើរទស្សនាការប្រគំតន្ត្រីបណ្ដើរ នាំឱ្យសុខភាពស្រស់ស្រាយ និងបំពេញជាតិទឹកក្នុងរាងកាយដើម្បីឱ្យមានកម្លាំងមាំមួន ពិសេសបានជួបកំពូល Idol របស់ទស្សនិកជនផងដែរ។ សប្តាហ៍នេះ ជួបជាមួយកំពូលតារាចម្រៀងដូចជា៖
១. កញ្ញា រ៉េត ស៊ូហ្សាណា
២. លោក Step
៣. កញ្ញា លី អ៊ីធីណា
៤. លោក អាន គុណកូឡា
៥. ក្រុមកំប្លែង CBS
តើតារាចម្រៀងមួយដួងណា ដែលប្រិយមិត្តចូលចិត្ត? សូមរង់ចាំទស្សនាការប្រគំតន្ត្រី “POCARI SWEAT” ដែលនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង Page CTN នៅថ្ងៃ អាទិត្យ ទី១២ ខែកញ្ញា វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៧យប់៕
អត្ថបទ៖ ឡុង រតនា