×

ថ្ងៃនេះ​ក្រុមគ្រូពេទ្យ កំពុង​បន្ត​យកសំណាក​ប្រជាពលរដ្ឋ​ស្នាក់នៅ​បន្ទប់ជួល ស្ថិតនៅ​សង្កាត់​ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា មកទល់ពេលនេះក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជាមួយជំងឺកូវីដ១៩ កំពុងបន្តយកសំណាកលើប្រជាពលរដ្ឋដែលស្នាក់នៅបន្ទប់ជួល
ដែលមានការពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ បំប្លែងថ្មី “Delta” មានទីតាំងស្ថិតនៅក្នុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដើម្បីសុវត្ថិភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬដែលបានទៅទីកន្លែងនេះ ដើម្បីបង្ការកុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង