×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

រលំបាក់អគារ​មួយខ្នង​នៅអេហ្ស៊ីប សម្លា ប់មនុស្ស​យ៉ាងតិច ៣នាក់

អេហ្ស៊ីប៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីប បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា អគារមួយខ្នង បានរលំបាក់នៅក្បែររដ្ឋធានីរបស់ប្រទេសអេហ្ស៊ីប ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣ នាក់។

ក្រុមជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះ ដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារកម្ពស់ ៤ ជាន់ នៅក្នុងទីក្រុង Shoubra el-Khaima ក្នុងខេត្ត Qalyubia ។ អគារនេះបានដួលរលំកាលពីល្ងាចថ្ងៃពុធ។

អគារនេះ គឺជាសាខារបស់ការិយាល័យមេធាវី នៅទីក្រុង Qalyubia ។ អ្នកស្លាប់ ត្រូវបានរាយការណ៍ថា គឺជាមេធាវីធ្វើការនៅក្នុងក្រុមហ៊ុននេះតែម្ដង។

ប៉ូលីស បានជម្លៀសប្រជាជនចេញពីអគារដែលជិតៗនោះ ដើម្បីសុវត្ថិភាព។ គេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យបាក់រលំអគារនេះនៅឡើយទេ ប៉ុន្តែ អគារនេះ មានសភាពចាស់ទ្រុឌទ្រោម។

ការដួលរលំអគារ គឺជារឿងធម្មតានៅអេហ្ស៊ីប។ យ៉ាងហោចណាស់ស្ត្រី ៥ នាក់បានស្លាប់នៅពេលអគារមួយបានដួលរលំ កាលពីខែមិថុនា នៅទីក្រុងអាឡិចសាន់ឌ្រី។ អគារមួយទៀត នៅទីក្រុងគែរ បានដួលរលំ កាលពីខែមីនា និងបណ្តាលឱ្យមនុស្សយ៉ាងតិច ២៥ នាក់ស្លាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង