×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

បិទខ្ទប់​ផ្សារលើ​ក្នុងក្រុងកំពង់ឆ្នាំង ជាលើកទី២ ក្រោយ​រកឃើញ​អាជីវករ​វិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នលើកទី២ផ្សារលើ ក្នុង ភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។

ការបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំងជាលើកទី២ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ “បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ”។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏កំណត់នៅក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ តម្រូវឲ្យហ៊ុព័ទ្ធទីតាំងផ្សារលើទាំងមូលផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះ តម្រូវឱ្យអាជីវករផ្សារលើទាំងអស់ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំណាក់រៀងៗខ្លួន ឱ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬ ប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុង ទីតាំងផ្សារលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ តទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។

សូមបញ្ជាក់ថា ផ្សារលើខេត្តកំពង់ឆ្នាំង ជាផ្សារដែលធំជាងគេ នៅក្នុងខេត្តនិងមានមនុស្សចេញចូលច្រើន។ ផ្សារនេះមានទីតាំងស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ម្តងរួចមកហើយ បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញមានអាជីវករ ដែលកំពុងលក់ដូរ នៅក្នុងផ្សារនេះ ឆ្លងជំងឺកូវីដ១៩ ដើម្បីទប់ស្កាតកុំឲ្យមានការឆ្លងរាលដាលកាន់តែធំ។

សូមបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំង មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ២.៩០៩នាក់, ជាសះស្បើយសរុបចំនួន ២.៥៥៥នាក់, ស្លាប់សរុបចំនួន ៩០នាក់, កំពុងសម្រាកព្យាបាលសរុបចំនួន ២៦៤នាក់៕

អត្ថបទ៖ ហឹង ចូច

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង