×
ព័ត៌មានថ្មី

ស្អាតខ្លាំងពេក Lisa ត្រូវបាន​មនុស្ស​ភាគច្រើន​ប្រដូច​ទៅនឹង តុក្កតា​មាន​ជីវិត

កូរ៉េខាងត្បូង៖ អ្នកគាំទ្រជាច្រើន បានទន្ទឹងរង់ចាំបទចម្រៀងទោលរបស់ Lisa ដែលនឹងត្រៀមចេញនៅថ្ងៃទី១០ ខែកញ្ញានេះហើយ។ មុននឹងបទចម្រៀងចេញជាផ្លូវការ Lisa បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធបទចម្រៀងទោលរបស់នាង ដែលវត្តមានរបស់ Lisa បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមើលឡើងភ្លឹក បើទោះជានាងស្លៀកពាក់សាមញ្ញយ៉ាងណាក៏ដោយ។

ក្នុងឈុតសម្លៀកបំពាក់ដូចបុគ្គលិកការិយាល័យម្នាក់ រូបរាងដ៏ស្រលូន និងសក់ពណ៌ទង់ដែងរបស់តារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានប្រដូចទៅនឹងតុក្កតាមានជីវិត។ Lisa តែងធ្វើឱ្យគ្រប់គ្នាឈ្លក់វង្វេងជាមួយផ្ទៃមុខគួរឱ្យស្រលាញ់រកកន្លែងទាស់គ្មាន។ តារាចម្រៀងរូបនេះ ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងជាមួយសមាជិកក្រុមក្រោយប្រលូកក្នុងវិស័យសិល្បៈមិនយូរប៉ុន្មាន។

គួរបញ្ជាក់ដែរថា ក្នុងចំណោមសមាជិកក្រុម Blackpink ទាំង ៤នាក់ Jennie និង Rose បានចេញបទចម្រៀងទោលរបស់ខ្លួនរួចហើយ រីឯ Lisa នឹងចេញបទចម្រៀងក្នុងថ្ងៃនេះ នៅឡើយតែ Jiso ម្នាក់ទៀតប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង