ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៦០នាក់, អ្នកជំងឺចំនួន ៤១៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១២នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៨.១៨៤ នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២.៩១២ នាក់, ស្លាប់សរុបចំនួន ២.០១៩ នាក់៕