×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កាលនៅក្មេង អប្សរ លើកដំបង​វាយ រៀម ឡើង​ពកក្បាល ដល់​ធំឡើង​បែរ​លើក​ថ្នាំ​បញ្ចុកម្តង

Review៖ អ្នកដែលធ្លាប់តាមដានទស្សនារឿងភាគបុរាណខ្មែរ នគរមាស កន្លងមកប្រាកដជាដឹងសាច់រឿងពេញហើយថា តួឯកប្រុស រៀម និងតួឯកស្រី អប្សរ ឈ្លោះគ្នា ស្អប់គ្នាខ្លាំងប៉ុណ្ណាតាំងពីបានជួបគ្នាដំបូងមក។ ឈ្លោះតាំងពីក្មេងដល់ធំ សូម្បីតែរឿងបន្តិចបន្តួច ក៏ធ្វើឱ្យអ្នកទាំងពីរប្រឆាំងគ្នាបានដែរ។

តែពាក្យថាស្អប់ជំពប់លើនេះ គឺពិតជាត្រឹមត្រូវណាស់ដូច រៀម និងអប្សរ អ៊ីចឹងដែលឈ្លោះគ្នាយូរៗទៅបែរបាក់ចិត្តស្រលាញ់គ្នា ដោយមិនដឹងខ្លួន និងបារម្ភពីគ្នាជាខ្លាំង។ រហូតដល់មានថ្ងៃមួយលោកគ្រូពេទ្យ សក្កដា មានបំណងអាក្រក់ចង់ធ្វើបាប រៀម ដោយចោទប្រកាន់ថា រៀម ជាចោរលួចសេះចម្បាំង ធ្វើឱ្យបញ្ហាធំបានកើតឡើង តែចុងក្រោយ អប្សរ មិនឈរមើលនឹងភ្នែកឡើយ ដោយនាងបានរកព័ស្តុតាងបញ្ជាក់ថា រៀម ជាមនុស្សស្អាតស្អំ រហូតធ្វើឱ្យលោកគ្រូពេទ្យ សក្កដា ចងគំនុំធ្វើបាបអ្នកទាំងពីរមិនឈប់ឈរឡើយ។

នេះទើបតែមានចិត្តលើគ្នា មិនទាន់បានសារភាពប្រាប់គ្នាផង នាំគ្នាបារម្ភពីគ្នាដល់ថ្នាក់នេះហើយ ចុះទម្រាំបង្ហាញក្តីស្រលាញ់ឱ្យគ្នាដោយបើកចំហរទៀត តើអ្នកទាំងពីរ នឹងលះបង់ចំពោះគ្នាដល់កម្រិតណាទៅ? ចង់ដឹងកាន់តែច្បាស់ កុំភ្លេចតាមដានរឿងភាគបុរាណ “នគរមាស” លើហ្វេសប៊ុកផេក និងកញ្ចក់ទូរទស្សន៍ CTN ទាំងអស់គ្នាវេលាម៉ោង ៧យប់រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍។ តោះកុំឱ្យខាតពេលយូរ ទៅទស្សនាពេលវេលាតួអង្គទាំង ២ផ្អែមល្ហែមដាក់គ្នាបន្តិចមើលថា ពីមនុស្សធ្លាប់តែស្អប់គ្នាបែរមកមានចិត្តលើគ្នាបែបនេះមានឥរិយាបថយ៉ាងណាវិញ?

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង