ម៉ាឡេស៊ី៖ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការកូវីដ១៩ របស់ប្រទេសម៉ាឡេស៊ី កំពុងប្រែក្លាយកន្លែងបង្ហាញសម្លៀកបំពាក់ប្លែកៗ។ ជាក់ស្ដែង មនុស្ស ៤ នាក់ស្លៀកពាក់ក្រហម និងពាក់ម៉ាស Salvador Dali ដែលពេញនិយមនៅក្នុងរឿងភាគមួយក្នុង Netflix។
នៅសណ្ឋាគារមួយ នាទីក្រុងប៉េណាំង កាលពីថ្មីៗនេះ បុរសទាំងនោះ គ្រាន់តែមកចាក់វ៉ាក់សាំងកូវីដ១៩ប៉ុណ្ណោះ មិនមែនមកមានចេតនាអាក្រក់អ្វីឡើយ។
សម្លៀកបំពាក់នេះ ត្រូវបានស្លៀកពាក់តាមក្រុមតួអង្គ នៅក្នុងរឿង “Money Heist” ដែលក្រុមឧក្រិដ្ឋជន បានចូលប្លន់នៅទីតាំងសំខាន់ នៅប្រទេសអេស្ប៉ាញ។
វីដេអូនេះ ត្រូវបានចែករំលែកទៅកាន់ចែករំលែកនៅលើ TikTok ។ សម្រាប់អ្នកដែលស្គាល់ឈុតក្រហមនេះ ពួកគេបានចូលរួមសប្បាយរីករាយ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន គិតថា ពួកគេអាចមកក្នុងបំណងមិនល្អ៕