×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ឪពុកណា​មិនស្រលាញ់​កូនខ្លួនឯង មាត់ដេញ​ឱ្យចេញ​ពីផ្ទះ តែចុងក្រោយ​តាម​មើលថែ​ពីក្រោយ​ជាប់ជានិច្ច

Review៖ ដោយសារស្នេហា ទោះបីត្រូវរស់នៅក្រខ្សត់ជាមួយគ្រួសារខាងប្តីយ៉ាងណាក៏ដោយ ក៏ សទ្ធិកា សុខចិត្តចាកចេញពីផ្ទះទៅតាមប្តី បើទោះជាឪពុកប្រឆាំងនឹងស្នេហាអ្នកទាំងពីរក៏ដោយ ក៏ពួកគេនៅតែតស៊ូរស់នៅជាមួយគ្នាដែរ។

មិនថាទំនាក់ទំនងឪពុកកូនទាំងពីរ បានឈ្លោះគ្នាដល់កម្រិតណា និងខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ តែក្នុងនាមជាឪពុកម្នាក់នៅតែចាំឃ្លាំមើលកូនស្រីដើម្បីដឹងសុខទុក្ខថាតើ កូនមានក្តីសុខ ឬទេ ក្រោយចាកចេញពីផ្ទះទៅរស់នៅខាងប្តី?

មិនត្រឹមតែប៉ុណ្ណោះ លោកសេដ្ឋី ក៏បានឱ្យក្មួយយកអង្ករ និងប្រាក់មួយចំនួនទៅឱ្យកូនស្រីសម្រាប់ដោះទាល់ជីវភាពស្ងាត់ៗ គឺជាទឹកចិត្តរបស់អ្នកមានគុណដែលមិនអាចកាត់ថ្លៃបាន។ ហើយទីបំផុតសទ្ធិកា ក៏មានដំណឹងល្អដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃផងដែរ។ រឿង “តម្លង់៧សន្តាន” មានផ្សាយជូនទស្សនាលើផេកហ្វេសប៊ុក និងកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង៧-៨យប់។ សូមទស្សនាសាច់រឿងបន្ថែមនៅវីដេអូខាងក្រោម៖

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង