×

បិទខ្ទប់​តំបន់​បុរីកីឡា យកសំណាក​រកកូវីដ១៩​លើ​ប្រជាពលរដ្ឋ​ជាង​១០០០គ្រួសារ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់វាលវង់ ខណ្ឌ៧មករា បានចុះយកខ្សែហ៊ុមព័ទ្ធបិទខ្ទប់ ដើម្បីយកសំណាកលើប្រជាពលរដ្ឋរកកូវីដ១៩ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងពី លោកវសេនីយ៍ត្រី ង៉ែត សារុន អធិការរងទទួលផែនសណ្តាប់ធ្នាប់ ខណ្ឌ៧មករា។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ការចុះបិទខ្ទប់តំបន់បុរីកីឡានេះ ដើម្បីរកមើលប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ មានការកើនឡើង ឬថយចុះ ហើយការបិទខ្ទប់នេះ បន្ទាប់ពីបានចុះផ្សព្វផ្សាយឱ្យពួកគាត់ដែលរស់នៅតំបន់នេះមានការយល់ដឹង និងពួកគាត់ក៏មានការស្ម័ក្រចិត្តទៅយកសំណាកយ៉ាងច្រើនផងដែរ ដែលប្រជាពលរដ្ឋរស់នៅតំបន់នេះមានជាង ១០០០គ្រួសារ៕

អត្ថបទ៖ ឃឹម វិសាល

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង