×

យ៉ាងតិច​មនុស្ស​ស្លា ប់ម្នាក់​និង ១០នាក់បាត់ខ្លួន​ក្នុង​ហេតុការណ៍​បាក់ដី នៅជិត​ទីក្រុង​ម៉ិកស៊ិក

ម៉ិកស៊ិក៖ ក្រុមអ្នកជួយសង្គ្រោះ បានបន្តការរុករកជនរងគ្រោះ នៅថ្ងៃសៅរ៍ ដោយសារការរអិលបាក់ដីដែលបាននាំយកផ្ទាំងថ្មធំៗ ជាច្រើនដុំ ធ្លាក់មកលើសង្កាត់ នៅជម្រាលភ្នំនៅទីក្រុងម៉ិកស៊ិក ដោយបានសម្លាប់មនុស្សយ៉ាងតិចម្នាក់និង ១០នាក់ទៀតបាត់ខ្លួន។

ប្រតិបត្តិការនេះ មានភាពស្មុគស្មាញដោយសារទំហំនៃដុំថ្មដែលបានធ្លាក់ពីកំពូលភ្នំ Chiquihuite នៅរសៀលថ្ងៃសុក្រ និងផ្លូវតូចចង្អៀតដែលមិនអាចចូលទៅដល់ដោយគ្រឿងចក្រធុនធ្ងន់។

ការរអិលបាក់ដីនៅទីក្រុង Tlalnepantla នៅម៉ិកស៊ិក បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅភាគកណ្តាលប្រទេសម៉ិកស៊ិក និងរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រកាលពីថ្ងៃអង្គារ នៅទីក្រុង Acapulco ដែលបានបណ្តាលឱ្យអគារមួយចំនួនរលំ នៅចម្ងាយជាង៣០០គីឡូម៉ែត្រ ពីរដ្ឋធានី។ អភិបាលរដ្ឋម៉ិកស៊ិក លោក Alfredo del Mazo បាននិយាយនៅយប់ថ្ងៃសុក្រថា កត្តាទាំងពីរទំនងជារួមចំណែកដល់ការរអិលបាក់ដីនេះ។

អ្នកស្រុក បានចាប់ផ្តើមជីករកអ្នកជិតខាងរបស់ពួកគេ ភ្លាមៗកាលពីថ្ងៃសុក្រ។ ពួកគេបានបង្កើតខ្សែឆ្លងកាត់គំនរកម្ទេចកម្ទីខ្ពស់ៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង