ភ្នំពេញ៖ កាលពីម្សិលមិញនេះក្រុមហ៊ុនហ្វេសប៊ុកបានប្រកាសថា នឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងារអុីនគ្រីបសិនសម្រាប់សារដែលរក្សាទុកនៅក្នុងប្រព័ន្ធ cloud សម្រាប់កម្មវិធី WhatsApp។ មុខងារអុីនគ្រីបសិននេះ គឺវាស្រដៀងគ្នានឹងមុខងារអុីនគ្រីបសិនសម្រាប់ការផ្ញើសារធម្មតា ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៦។
សម្រាប់មុខងារថ្មីនេះ លោកអ្នកអាចអុីនគ្រីបសារដែលចង់រក្សាទុក មុនពេលបញ្ជូនទៅក្នុងប្រព័ន្ធ cloud មានដូចជា iCloud និង Google Drive ជាដើម។ នៅពេលដែលអ្នកប្រើប្រាស់បើកប្រើមុខងារនេះ ទោះបីជាក្រុមហ៊ុន WhatsApp ឬក្រុមហ៊ុនដែលផ្ដល់សេវាកម្ម cloud ក៏មិនអាចមើលសារទាំងនោះបានឡើយ។
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា