×

អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​កំណត់​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​ជា “តំបន់លឿនទុំ” រយៈពេល ១សប្តាហ៍ បន្ថែមទៀត

សៀមរាប៖ រដ្ឋបាល ខេត្ត សៀមរាប បាន សម្រេច កំណត់ “ តំបន់ លឿងទុំ ” នៅ ក្នុង ភូមិសាស្ត្រ ក្រុង សៀមរាប ដើម្បី ទប់ ស្កាត់ ការ ឆ្លង រាលដាល នៃ ជំងឺ កូ វី ដ – ១ ៩ ជា បណ្ដោះអាសន្ន រយៈពេល ១ ស ប្តាហ៍ គិត ចាប់ពី ថ្ងៃ ទី ១ ១ ខែកញ្ញា រហូតដល់ ថ្ងៃ ទី ១ ៨ ខែកញ្ញា ឆ្នាំ ២ ០ ២ ១ ។

តាមការបញ្ជាក់លោក ទៀ សីហា អភិបាល ខេត្ត បានឱ្យដឹងថា”ក្នុង កំឡុង ពេល នៃ ការ អនុវត្ត បិទ ខ្ទប់ វិធានការ ដែល ត្រូវ អនុវត្ត សម្រាប់ ភូមិសាស្ត្រ ដែល បាន កំណត់ ជា តំបន់ ( តំបន់ លឿងទុំ ) គឺ បុគ្គល គ្រប់រូប ត្រូវ បាន ហាម ឃាត មិន ឱ្យ ធ្វើដំណើរ ចេញពី លំនៅឋាន ឬ ទីសំណាក់ បច្ចុប្បន្ន របស់ ខ្លួន ប៉ុន្តែ ការ ចេញក្រៅ ពី លំនៅឋាន ឬ ទីសំណាក់ បច្ចុប្បន្ន អាច អនុញ្ញាត ក្នុង ករណី ចាំ បាច់” ។

លោកអភិបាលខេត្តបានបន្ថែមថា “ប្រជាពលរដ្ឋ ទាំងឡាយ ណា ដែល បំពាន វិធានការ ហាម ឃាត ការធ្វើដំណើរ ឬ វិធានការ ហាម ឃាត សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និង វិធានការ ហាម ឃាត ការ ជួបជុំ ឬ ការ ប្រមូលផ្ដុំ មនុស្ស ក្នុង “ តំបន់ លឿងទុំ ” នឹង ត្រូវ អនុវត្ត តាមច្បាប់ យ៉ាង ម៉ឺងម៉ាត់ ដោយរួមទាំង ការ ឃាត់ទុក នូវ មធ្យោបាយ ធ្វើដំណើរ និង ទណ្ឌកម្ម រដ្ឋបាល ដោយអនុលោមតាម បទ បញ្ញា ត្តិ និង នីតិវិធី ជាធរមាន “។

កាលពី ថ្ងៃ ទី ៩ ខែកញ្ញា ថ្មីៗ នេះ អាជ្ញាធរ ខេត្ត សៀមរាប សម្រេច កំណត់ ជា “ តំបន់ លឿងទុំ ” នៅ ក្នុង ភូមិសាស្ត្រ ឃុំ ពួក ឃុំ មុខ ប៉ន ឃុំ សសរស្តម្ភ ឃុំ ល្វា ឃុំ ខ្នាត និង ឃុំ សំរោង យា ស្រុក ពួក និង ឃុំ ក្រឡាញ់ ឃុំ ស្រ ណា ល ឃុំ កំពង់ ថ្កូវ និង ឃុំ សែន សុខ ស្រុក ក្រឡាញ់ ដើម្បី ទប់ ស្កាត់ ការ ឆ្លង រាលដាល នៃ ជំងឺ កូ វី ដ ១ ៩ នៅ ក្នុង ខេត្ត សៀមរាប ជា បណ្ដោះ អាសន្ន រយៈពេល ១ ៤ ថ្ងៃ ផង ដែរ ។

មកទល់ពេលេះខេត្ត សៀមរាប មាន អ្នក វិជ្ជមាន ជំងឺ កូ វី ដ ១ ៩ ចំនួន ៨ ៤ ៨ ៥ នាក់ បាន ព្យាបាល ជាសះស្បើយ ចំនួន ៨ ១ ៣ ៦ នាក់ ស្លាប់ ៩ ១ នាក់ និង ២ ៥ ៨ នាក់ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ បង្អែក ខេត្ត សៀមរាប មណ្ឌល ច ត្តាឡី ស័ក គរុ កោ សល្យ និង វិក្រឹ ត ការ ខេត្ត វិទ្យាល័យ អង្គរ វិទ្យាល័យ ក្រឡាញ់ វិទ្យាល័យ ចំណោះ ដឹង ទូទៅ និង បច្ចេកទេស ពួក និង វិទ្យាល័យ ដំដែក ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង