×

ថ្នាក់ទី៩,១០,១១,១២ នៃ​សាលារដ្ឋ​និង​ឯកជន ក្នុងខេត្តកណ្ដាល នឹង​បើក​ដំណើរការ​ឡើងវិញ ចាប់​ថ្ងៃទី១៥ ខែកញ្ញា

កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, និងថ្នាក់ទី១២ ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់ រដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

រដ្ឋបាលខេត្តកណ្ដាល នឹងបន្តពិនិត្យ តាមដាន និងវាយតម្លៃពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋានឃុំសង្កាត់ នៃស្រុងក្រុងទូទាំងខេត្ត និងឈានដល់ការឱ្យបើកដំណើរការសាលារៀននៅគ្រប់កម្រិតជាដំណាក់កាលនាពេលខាងមុខ។

គ្រឹះស្ថានសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឱ្យបានម៉ឺងម៉ាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង