×

អាជ្ញាធរ ចុះព័ទ្ធ​ផ្សារស្ទឹងមានជ័យថ្មី (ផ្សារត្រី) ដើម្បី​យក​សំណាក​អាជីករ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញានេះ ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ កំពុងយកសំណាកអាជីវករផ្សារស្ទឹងមានជ័យថ្មី (ផ្សារត្រី) សង្ស័យពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងនេះ។

ផ្សារស្ទឹងមានជ័យថ្មី មានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អាជ្ញាធរបានហ៊ុមព័ទ្ធទីតាំងខាងលើផងដែរ ដើម្បីឱ្យគ្រូពេទ្យចុះយកសំណាកពីអាជីវករ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង