ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៦២នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៤៩៣នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៩៩.៥០៤ នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៣.៩០៤ នាក់ និងស្លាប់សរុបចំនួន ២.០៤០នាក់៕