×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តំបន់​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ ជន់លិច​ដោយសារ​លំហូរ​ទឹកពី​ប្រទេសថៃ និងភ្លៀងធ្លាក់​ជាប់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ ខេត្តបន្ទាយមានជ័យ ទទួលរងទឹកភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនជាប់ និងទទួលលំហូរទឹកមកពីព្រំដែនថៃ និងស្រុកបរវិល ខេត្តបាត់ដំបង បានបង្កឱ្យមានការជន់លិចនៅតំបន់មួយចំនួន ក្នុងស្រុកមួយចំនួន ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ទឹកជំនន់ មិនមានការរងខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដំណាំ និងគ្រោះថ្នាក់ដល់មនុស្សសត្វនោះទេ។

លោក អ៊ុ រាត្រី អភិបាលខេត្ត បានណែនាំ ក្រើនរំលឹកដល់មន្ត្រីជំនាញគ្រប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ក្នុងខេត្ត មានវិធានត្រៀមលក្ខណៈគ្រប់មធ្យោបាយ កងកម្លាំង ដើម្បីឆ្លើយតបដោះស្រាយភ្លាមៗ ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង។ លោកអភិបាលខេត្ត បានណែនាំឱ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នស្តាប់តាមការជូនដំណឹង និងការប្រកាសរបស់អាជ្ញាធរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ បើក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់នេះកើតឡើង។

សូមជម្រាបថា ជំនន់ទឹកភ្លៀង ដែលកើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក និងនៅសំណង់ពោធិ៍ពីរដើម នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី។ ទឹក ក៏បានជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ស្ថិតនៅ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង