×

ព្យុះ ខុនសុន បង្ក​ឱ្យមាន​ភ្លៀងធ្លាក់​យ៉ាងខ្លាំង និង​ទឹកជំនន់​នៅភាគកណ្តាល​ប្រទេស​វៀតណាម

វៀតណាម៖ ព្យុះត្រូពិកខុនសុន (Conson) ដែលជាព្យុះទី៥ បានវាយប្រហារប្រទេសវៀតណាម និងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគកណ្តាលប្រទេស។

នៅទីក្រុងដាណាំង ទឹកភ្លៀងត្រូវបានវាស់នៅ ២០០-៣០០ មីល្លីម៉ែត្រ កាលពីថ្ងៃសៅរ៍ ដោយមានភ្លៀងធ្លាក់ខ្លាំងបំផុត ដែលបានកត់ត្រានៅក្នុងតំបន់ទីប្រជុំជន។

នៅខេត្តក្វាងណាំ ទឹកជំនន់ មានសភាពធ្ងន់ធ្ងរបំផុត ខណៈតំបន់នេះ បានទទួលរងកម្រិតទឹកភ្លៀងយ៉ាងខ្លាំងចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុន។

ផ្ទះនិងផ្លូវជាច្រើន ត្រូវបានលិច ខណៈប្រជាជនរាប់ម៉ឺននាក់ ដែលរងផលប៉ះពាល់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។

អាជ្ញាធរខេត្តក្វាងណាំ បានអនុញ្ញាតឱ្យសិស្សទាំងអស់ ស្នាក់នៅផ្ទះ ចាប់ពីថ្ងៃសៅរ៍ និងបានជម្លៀសប្រជាជនរាប់ពាន់នាក់ នៅតំបន់ភ្នំ ខណៈភ្លៀង អាចបង្កជាហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ និងការបាក់ដី។

នៅទីក្រុង ធូទាន (Thua Thien) ខេត្តហឺ (Hue) អាជ្ញាធរបានជម្លៀសប្រជាជនប្រហែល ១៧.០០០ នាក់ នៅយប់ថ្ងៃសៅរ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង